ក្រសួងសុខាភិបាលកែប្រែវិធានការ ដោយលើកលែងការយកថ្លៃសេវាធ្វើតេស្តកូវីដលើកទី១ និងលើកទី២ ចំពោះមន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិកាន់ទិដ្ឋាការប្រភេទ A និងប្រភេទ B។ ការសម្រេចបែបនេះ គឺយោងទៅលើគោលការណ៍មនុស្សធម៌ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងដោយសារអ្នកកាន់ទិដ្ឋាការប្រភេទ A និង B មិនមានចំនួនច្រើននោះទេ។ ជាទូទៅអ្នកដំណើរជាជនបរទេសត្រូវចំណាយ ១០៥ ដុល្លារសម្រាប់ការធ្វើតេស្តលើកទី១ រួមផ្សំនឹងថ្លៃដឹកជញ្ជូនបន្ថែមទៀត។ កាលពីថ្ងៃទី ៤ កក្កដា ក្រសួងសុខាភិបាលក៏បានសម្រេចកែសម្រួលវិធានការចំពោះជនបរទេសដែលជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញអ្នកបច្ចេកទេស និងក្រុមគ្រួសារ ដោយឱ្យពួកគេតម្កល់ប្រាក់មកនៅត្រឹម ២ពាន់ដុល្លារវិញ (កាលពីលើកមុន ៣ពាន់ដុល្លារ)។ ប្រាក់ទាំងនោះសម្រាប់ចំណាយលើថ្លៃស្នាក់នៅ ក្នុងអំឡុងពេលរង់ចាំការធ្វើតេស្ដជំងឺកូវីដ-១៩ ថ្លៃដឹកជញ្ជូនពីអាកាសយានដ្ឋានទៅសណ្ឋាគារ និងចំណាយអំឡុងពេលធ្វើចត្តាឡីស័ក។ រៀបរៀងដោយ៖ ការិ. ស្រាវជ្រាវកិច្ចការអភិបាលកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ https://www.postkhmer.com
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com