banner1
«ចំនួនភ្ញៀវទេសចរធ្លាក់ចុះ ៦៦ ភាគរយ»

 31-កក្កដា-2020

ទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃ កាលពីថ្ងៃពុធនេះ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសថៃ មានការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ ប្រមាណ ៦៦ ភាគរយ គឺមកនៅត្រឹម ៦.៦៩ លាននាក់ប៉ុណ្ណោះ នៅចន្លោះខែមករា និងខែមិថុនា ក្នុងឆ្នាំ ២០២០។ ជាមួយគ្នានេះ ការចំណាយរបស់ភ្ញៀវទេសចរបរទេស មានចំនួនប្រមាណ ៣៣២ ប៊ីលានបាត ដែលបានធ្លាក់ចុះ ៦៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

គួរបញ្ជាក់ថា ប្រទេសថៃមានចំនួនភ្ញៀវទេសចរបរទេសសរុប ៣៩.៨ លាននាក់ នៅក្នុងឆ្នាំ ២០១៩ ហើយបើគិតតែនៅក្នុងខែមិថុនា ឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេស មានចំនួន ៣.០៥ លាននាក់ និងបានចំណាយថវិកាសរុបប្រមាណ ១៣១ ប៊ីលានបាត។

តាមរយៈការព្យាករណ៍របស់ធនាគារកណ្ដាល ចំនួនភ្ញៀវទេសចរបរទេស នឹងធ្លាក់ចុះប្រមាណ ៨០ ភាគរយ នៅក្នុងឆ្នាំ ២០២០ នេះ មកនៅត្រឹម ៨ លាននាក់។ រៀបរៀងដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ចប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន បាងកកប៉ុស្តិ៍ https://www.bangkokpost.com/business/1959271/tourist-arrivals-slump-66-y-y


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 495
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា