គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ កាលពី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី មូលបត្រ រដ្ឋ(ថ្មី) និងសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី មូលបត្ររដ្ឋ(ថ្មី) នឹងជំនួសច្បាប់ចាស់ ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០៧ ដើម្បីឆ្លើយតបទៅនឹងការវិវិត្តនៃវិស័យសេដ្ឋកិច្ច និងសង្គម នាពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងការគ្រប់គ្រងលើការបោះផ្សាយ និងការជួញដូរមូលបត្រ។ ទន្ទឹមនឹងនេះ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ក៏ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញការវិនិយោគ, ធានាការប្រកួតប្រជែង, និងលើកកម្ពស់ចីរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ វិស័យទាំងនេះ នៅកម្ពុជា។ រៀបរៀងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ចប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន FreshNews http://www.freshnewsasia.com/index.php/en/localnews/166688-2020-07-30-06-55-13.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com