banner1
ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក អាស៊ានបាត់បង់ព្រៃកោងកាង៣៣%

 30-កក្កដា-2020

តំបន់​អាស៊ាន ​គឺមាន​ផ្ទៃដី​ព្រៃកោងកាង​សរុប​រហូតដល់៤២%​ នៃ​ផ្ទៃដី​ព្រៃកោងកាង​នៅក្នុង​ពិភពលោក​។ មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន​ហៅកាត់​ថា ACB ​បាន​បញ្ជាក់ថា តំបន់​ព្រៃ​កោងកាង​គឺ​បាន​ផ្តល់​ជម្រក​បន្ត​ពូជ​សម្រាប់​ពពួក​ត្រី​ប្រហែល៧៥% ​នៃ​ប្រភេទ​ត្រី​ដែល​ត្រូវបាន​គេ​ចាប់​នៅក្នុង​មហាសមុទ្រ ហើយតំបន់នេះ ​បាន​ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​ចំណីអាហារ​របស់​ពិភពលោក និង​ជា​អ្នកការពារ​ភពផែនដីប្រឆាំង​នឹង​គ្រោះ​មហន្តរាយ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ ព្រៃកោងកាង​​អាច​ផ្ទុក​កាបូន​បាន​១០ដង ​ច្រើន​ជាង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងទៀត​ ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​រលក​សមុទ្រ និង​ខ្យល់​បក់​ខ្លាំង និង​​កាត់បន្ថយ​ការបាក់​ហូរ​ដី។ ចាប់ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ២០២០ ​នេះ​អាស៊ាន​បាន​បាត់បង់​តំបន់​ព្រៃ​កោងកាង​អស់​ប្រហែល​៣៣​%​ គឺ​ធ្លាក់ចុះ​ពី​ជាង៦៣ពាន់​គីឡូ​ម៉ែត្រការ៉េ​ មក​នៅត្រឹម​ជិត៤៣​ពាន់​គីឡូម៉ែត្រការ៉េ​។ ចំណែកឯ កម្ពុជា​មាន​ផ្ទៃដី​ព្រៃកោងកាង​សរុប​ចំនួន៥៨៨០០​ហិកតា​៖ ​នៅ​ខេត្ត​កែប​ចំនួន១០០៥ហិកតា, ខេត្ត​កំពត​មាន​ចំនួន១៩៦៦ហិកតា, ខេត្ត​ព្រះសីហនុ​មាន​ចំនួន​៩៣៥២ហិកតា និង​ខេត្ត​កោះកុង​មាន​ចំនួន​៤៦ ៥២៩ហិកតា​។ ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ​២០០៨ ​មក​ដល់​២០២០ ​នេះ​ព្រៃកោងកាង​ជិត​៤សែន​ដើម ​ត្រូវ​បាន​ដាំ​ដុស​ឡើងវិញ នៅ​តំបន់​រេចរិល និង​តំបន់​មាន​ភក់​ដែល​មិនទាន់​មាន​ដើម​ព្រៃកោងកាង​។ រៀបរៀងដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថានប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍  https://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9A%E1%9E%99%E1%9F%88%E1%9E%96%E1%9F%81%E1%9E%9B-%E1%9F%A4%E1%9F%A0-%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9B%E1%9E%84%E1%9E%98%E1%9E%80-%E1%9E%A2%E1%9E%B6%E1%9E%9F%E1%9F%8A%E1%9E%B6%E1%9E%93%E1%9E%94%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%94%E1%9E%84%E1%9F%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%83%E1%9E%80%E1%9F%84%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%84-%E1%9F%A3%E1%9F%A3


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា