banner1
តម្លៃពោតក្រហម ធ្លាក់ចុះតិចតួចនាដើមរដូវប្រមូលផល

 30-កក្កដា-2020

យោងតាម​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង ជា​រៀងរាល់​ឆ្នាំ​ការប្រមូលផល​ពោតក្រហម​ត្រូវ​បាន​ធ្វើឡើង​ចំនួន២​លើក ដោយ​លើក​ទី១ ចាប់ពី​ចុងខែ​មិថុនា ដល់​ខែ​សីហា និង​លើក​ទី ២ ចាប់ពី​ចុងខែ​តុលា ដល់​ខែកុម្ភៈ​។ ផ្ទៃដី​ដាំដុះ​ពោតក្រហម​នៅ​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​២០២០នេះ​ បាន​ធ្លាក់ចុះ​ច្រើន​ធៀប​នឹង​ឆ្នាំមុន ព្រោះ​ប្រជាកសិករ​បាន​នាំគ្នា​ទៅ​ដាំដំឡូង​វិញ​។ តម្លៃ​ពោតក្រហម​នៅ​ដើមរដូវ​ប្រមូលផល​ឆ្នាំនេះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជិត១០​% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ខណៈ​ការប្រមូលផល​ពោត​លើក​ទី​១ សម្រេច​បាន​ប្រមាណ៣០%រួច​ហើយ​។ ពោតក្រហម​ស្រស់​មាន​តម្លៃ​ជា​មធ្យម ៣៨០០​បាត ​ក្នុង​១ ​តោន (​ប្រហែល ៤៩៣ ៧០០រៀល​) ខណៈ​ឆ្នាំមុន​មាន​តម្លៃ ៤,១ បាត​ (​ប្រហែល ៥៣២ ៥០០ ​រៀល​)​។ នៅក្នុង​ឆ្នាំ​ ២០២០ នេះ​ផ្ទៃដី​ដាំពោត​សរុប​មាន​ជាង ៤,៣ ម៉ឺន​ហិកតា ថយចុះ​ជិត​ពាក់កណ្តាល​បើ​ធៀប​នឹង​ឆ្នាំមុន ដែល​មាន​ចំនួន​ជាង ៧,៣ ​ម៉ឺន​ហិកតា​។ តាម​ការព្យាករ​នៅក្នុង​ឆ្នាំ​២០២០នេះ​ ពោតក្រហម ក្នុង​ខេត្ត​បាត់ដំបង ផ្តល់​ផល​ជា​មធ្យម២,៨៣ ​តោន​ ក្នុង១​ហិកតា​។ រៀបរៀងដោយ៖ ការិ. ស្រាវជ្រាវកិច្ចការបរិស្ថានប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍  https://www.postkhmer.com/%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85/%E1%9E%8F%E1%9E%98%E1%9F%92%E1%9E%9B%E1%9F%83%E1%9E%96%E1%9F%84%E1%9E%8F%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%A0%E1%9E%98-%E1%9E%92%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%85%E1%9E%BB%E1%9F%87%E1%9E%8F%E1%9E%B7%E1%9E%85%E1%9E%8F%E1%9E%BD%E1%9E%85%E1%9E%93%E1%9E%B6%E1%9E%8A%E1%9E%BE%E1%9E%98%E1%9E%9A%E1%9E%8A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%BC%E1%9E%9B%E1%9E%95%E1%9E%9B


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា