banner1
ទស្សនៈវិស័យវិជ្ជមាននៃវិស័យកសិកម្ម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ទោះបីកូវីដ

 30-កក្កដា-2020

នៅ​ក្នុង​ពេល​​ផ្ទុះ​កូវីដ​១៩ខ្លាំងភ្លាម ប្រជាជន​ភ័យ​ស្លន់​ស្លោ​ប្រមូល​ទិញ​ស្បៀង​ស្តុក​ទុក និង​ស្បៀង​ត្រូវបាន​ជាប់​គាំង​នៅ​តាម​ព្រំប្រទល់ ដោយសារការ​​បិទ​ព្រំដែន។ ការចាយវាយ​​ថយចុះ​​ បូក​ផ្សំ​នឹង​​​ការប្រឹង​​​ស្តុកស្បៀង​​ច្រើន​ទៀតផង​ មាន​​​ឥទ្ធិពល​ខ្លាំង ឬ​ខ្សោយ​​ទៅ​លើ​​តម្លៃ​ផលិតផល​កសិកម្ម​។ ការ​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​ពិភពលោក​ជាទូទៅ ដោយ​ហេតុ​កូវីដ១៩ អាច​នឹង​ធ្វើ​ឱ្យ​ពិភពលោក ​​​ជួប​និន្នាការ​ជាមូលដ្ឋាន​មួយ ដោយ​ចៀស​មិន​រួច​ នោះ​គឺ តម្លៃ​ចំណី​អាហារ​នឹង​ធ្លាក់​ថ្លៃ​ ក្នុង​រយៈពេល១០​ឆ្នាំ​ខាង​មុខ។ បើទោះបីនៅពេលផុតវិបត្តិនេះ ក៏កំណើនមិនអាច​ហក់​ឡើង​បាន​ខ្ពស់ ដូច​កាលពី​ទសវត្ស៍​មុន​ដែរ។  បើ​យោងតាមការ​ព្យាករ​​របស់​អង្គការ​ OCDE និង FAO ទីផ្សារ​កសិកម្ម​ពិភពលោក កាន់តែ​ធំ​ទូលាយ ​និង​សម្បូរ​បែប ក៏​ព្រោះ​តែ​៩៥%​ ដោយ​សារ​ទិន្នផល​កសិកម្ម​កើន​ឡើង​ និង​មាន​ភាព​​ច្នៃ​ប្រឌិតខ្ពស់។ ថ្វី​បើ​វិស័យ​កសិកម្ម​អាច​ជំនះ និង​ឆ្លង​កាត់​វិបត្តិ​កូវីដ១៩​ដោយ​ជោគជ័យ​មែន ប៉ុន្តែ​វិស័យ​កសិកម្ម​​​ត្រូវ​ជំនះ​វិបត្តិ​ជា​ច្រើន​ផ្សេង​ទៀត ដូចជា ជំងឺសត្វ, សត្វល្អិតរាតត្បាត និងបញ្ហាការប្រែប្រួលអាកាសធាតុ។ រៀបរៀងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការបរិស្ថានប្រភពព័ត៌មាន៖ គេហទំព័រវិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/km/%E1%9E%A2%E1%9E%B6%E1%9E%9F%E1%9F%8A%E1%9E%B8/20200726-%E1%9E%80%E1%9E%BC%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9F%A1%E1%9F%A9-%E1%9E%80%E1%9E%9F%E1%9E%B7%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98-%E1%9E%91%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%93%E1%9F%88%E1%9E%9C%E1%9E%B7%E1%9E%9F%E1%9F%90%E1%9E%99-%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%98%E1%9E%B6%E1%9E%93-%E1%9E%96%E1%9E%B8-%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9F%A2%E1%9F%A0%E1%9F%A2%E1%9F%A0-%E1%9F%A2%E1%9F%A0%E1%9F%A2%E1%9F%A9


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា