banner1
«ប្រទេសបារាំងផ្ដល់ថវិកាប្រមាណ ១.៧ លានដុល្លារអាមេរិកសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា»

 30-កក្កដា-2020

វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងកំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ ដោយសារតែការបាត់បង់ចំនួនភ្ញៀវទេសចរបរទេស រួមជាមួយនឹងការផ្អាកជើងហោះហើរពីប្រទេសជាច្រើន។ ក្នុងន័យនេះ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង បានផ្ដល់ជំនួយឥតសំណងប្រមាណ ១.៥ លាន អឺរ៉ូ ត្រូវនឹង ១.៧ លានដុល្លារអាមេរិក ដើម្បីជួយស្ដារវិស័យទេសចរណ៍របស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ នេះបើយោងតាមក្រសួងទេសចរណ៍។ ភាគីទាំងពីរ – កម្ពុជា និងបារាំង – បានផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងវិធានការគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា ដោយចាប់ផ្តើម ពីការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ដើម្បីធានាថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ។ រៀបរៀងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មាន KhmerTimes https://www.khmertimeskh.com/50748433/france-provides-1-7million-for-cambodias-tourism-sector/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា