banner1
«សិង្ហបុរី និងចិន បង្ហាញការប្តេជ្ញាចិត្តក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងបណ្តាញ ពាណិជ្ជកម្ម ក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩»

 30-កក្កដា-2020

នៅក្នុងសន្និសីទវីដេអូ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Chan Chun Sing និងប្រធានគណៈកម្មការអភិវឌ្ឍន៍ជាតិ និងកំណែទម្រង់ចិន លោក Ning Jizhe បានយល់ព្រមបន្តការគាំទ្រលើខ្សែសង្វាក់ផ្គត់ផ្គង់ជា សកល និងសកលភាវូនីយកម្ម ក្នុងកំឡុងពេលដែលពិភពលោកប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានទទួលស្គាល់គម្រោង ៣ រវាងរដ្ឋាភិបាលសិង្ហបុរី និងរដ្ឋាភិបាលចិន ទៅលើ៖ (១) សួនឧទ្យានឧស្សាហកម្ម Suzhou ចិន-សិង្ហបុរី, (២) ទីក្រុងអេកូ Tianjin ស៊ីណូ-សិង្ហបុរី, និង (៣) គំនិតផ្តួចផ្តើមតភ្ជាប់ចិន-សិង្ហបុរី Chongqing ជាវេទិកាដ៏សំខាន់សម្រាប់ការចូលរួមរបស់សិង្ហបុរីក្នុងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Yangtze, Jing Jing Ji និងតំបន់ភាគខាងលិចរបស់ចិន។

នៅក្នុងសន្និសីទវីដេអូនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បន្តយកចិត្តទុកដាក់លើ គំនិតផ្តួចផ្តើមទីក្រុងឆ្លាត Shenzhen។ ថ្នាក់ដឹកនាំទាំងពីរ នៅតែប្តេជ្ញាធ្វើសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ក្នុងកំឡុងពេលជំងឺកូវីដ-១៩ និងជួយសម្រួលដល់ការអនុវត្ត គម្រោងជាអាទិភាព។ រៀបរៀងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច

ប្រភពព័ត៌មាន៖ គេហទំព័រ Channel NewsAsia https://www.channelnewsasia.com/news/business/singapore-china-mti-covid-19-trade-supply-chains-12966876


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា