ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ស្តីពី «លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន នឹងមានការកើនឡើងចំនួនប្រមាណ ២៥ ភាគរយ បន្ថែមទៀត។ ជាការពិតណាស់ នៅក្នុងឆ្នាំ ២០១៩ ការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងរហូតដល់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលមានចំនួនជិតប្រមាណ ៧ ពាន់លានដុល្លារអាមេរិក ដែលទំនិញនាំចូលភាគច្រើន គឺជាប្រភេទគ្រឿងចក្រ និងទំនិញបម្រើឱ្យវិស័យសំណង់។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានបញ្ចប់ការសិក្សារួចរាល់ ហើយនិងត្រៀមចុះហត្ថលេខាជាផ្លូវការដោយភាគីទាំងពីរ ក្នុងកំឡុងខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ ដោយភាគីទាំងពីរគ្រោងនឹងដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២១។ រៀបរៀងដោយ៖ ការិ.ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច
ប្រភពព័ត៌មាន៖ គេហទំព័រសារព័ត៌មានFreshNews http://freshnewsasia.com/index.php/en/localnews/166501-2020-07-28-08-12-02.html
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com