banner1
«ឧស្សាហកម្មផលិតស្បែកជើងនៅកម្ពុជា នៅតែបន្តកើនឡើង»

 30-កក្កដា-2020

នៅក្នុងខែកក្កដា ឆ្នាំ ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនប័ត្រ វិនិយោគ សម្រាប់ក្រុមហ៊ុន Mann Long Shoes Co., Ltd ដែលមានទុនវិនិយោគចំនួនប្រមាណ ១០.៣ លានដុល្លារអាមេរិក ក្នុងការបើករោងចក្រស្បែកជើងនៅខេត្តកំពង់ចាម។ គម្រោងនេះ ត្រូវបានរំពឹងថានឹងអាចស្រូបកម្លាំងពលកម្មប្រមាណ ៣,៣៧៩ នាក់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន L.Y. Footwear (Cambodia) Co., Ltd ក៏ទទួលបានការអនុញ្ញាតិ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីធ្វើការវិនិយោគលើការផលិតស្បែកជើងគ្រប់ប្រភេទនៅកម្ពុជា នៅក្នុងខែមេសានេះ។ ជាមួយនឹងដើមទុនវិនិយោគចំនួន ៥ លានដុល្លារអាមេរិក ដែលរំពឹងថានឹងអាចទាញយកកម្លាំងពលកម្មប្រមាណ ១,២០០ នាក់ រោងចក្រនេះមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ជាការពិតណាស់ ការដកការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ(EBA) ត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ដល់ការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប ប្រមាណ ២០ ភាគរយ ដែលត្រូវនឹង ១.១៤ ប៊ីលានដុល្លារអាមេរិក។ ការដកការអនុគ្រោះពន្ធ (EBA) នេះ នឹងមានផលប៉ះពាល់ទៅលើវិស័យវាយនភ័ណ្ឌ និងស្បែកជើង ចាប់ពីថ្ងៃ ១២ ខែសីហា ឆ្នាំ ២០២០ នេះតទៅ។ ក្នុងន័យនេះ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសំឡឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA) ជាមួយប្រទេសចិន កូរ៉េ និងឥណ្ឌា។

របាយការណ៍នៅដើមខែកក្កដានេះ បានបង្ហាញថា ការនាំចេញផលិតផលវាយនភ័ណ្ឌ របស់កម្ពុជា ដូចជា សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរ មានចំនួនទឹកប្រាក់ សរុប ៣.៧៨ ប៊ីលានដុល្លារអាមេរិក ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ ២០២០។ ចំនួននេះ គឺមានការធ្លាក់ចុះ ៥.៤ ភាគរយ បើធៀបនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ ២០១៩។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ ២០២០ នេះ រោងចក្រ ចំនួន ៤៥០ បានផ្អាកការផលិតស្បែកជើង កាបូបធ្វើដំណើរ និងវាយនភ័ណ្ឌ ចំណែកឯរោងចក្រចំនួន ៨៣ ទៀត បានបិទទ្វារជាផ្លូវការ។ រៀបរៀងដោយ៖ ការិ. ស្រាវជ្រាវកិច្ចការសេដ្ឋកិច្ច

ប្រភពព័ត៌មាន៖ គេហទំព័រ Business2Business https://www.b2b-cambodia.com/news/cambodias-footwear-manufacturing-industry-continues-to-grow/


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា