នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅគណៈកម្មការទី៥ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-បូករុបរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំខែកក្កដា ឆ្នាំ២០២០។ ២-បូកសរុបសកម្មភាពក្នុងចន្លោះសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។ ៣-ស្តាប់សេចក្តីរាយការណ៍ ដោយឯកឧត្តម សោម សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ស្តីពីព្រឹត្តិការណ៍ទូទៅលើពិភាពលោក និងវាយតម្លៃ ព្រមទាំងរំលឹកឡើងអំពីគោលនយោយបាយការទូតរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ៤-បញ្ហាផ្សេងៗ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com