នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើរបាយការណ៍វឌ្ឍនៈភាពសមិទ្ធកម្ម ផែនការសកម្មភាព(MAP3) និងសូចនាករសមិទ្ធកម្ម (KPIs) ប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីអគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com