banner1
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

 30-មិថុនា-2020

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យនៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ស្តីពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

សម្រាប់ខែកក្កដាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់ ព្រមទាំងបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា