ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងលោក ស៊ែក បែលីនី (Serge Bellini) នាយកសាលាសម័្ពន្ធភាពបារាំង នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។ ជំនួបសំណេះសំណាល និងពិភាក្សាការងារនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាលាសម្ព័ន្ធភាពបារាំងនៅខេត្តសៀមរាប និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់ការបណ្តុះបណ្តាលភាសាបារាំងដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com