ក្រមាខ្មែរត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំកម្ពុជាបានសម្តែងសាទរដោយចាត់ទុកការសម្រេចរបស់អង្គការយូណេស្កូយ៉ាងដូចនេះថាជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ គិតត្រឹមឆ្នាំ ២០២៤ ក្រមាជាមរតកវប្បធម៌អរូបីទី៧ របស់កម្ពុជា ដែលបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
អង្គការយូណេស្កូបញ្ចូលក្រមាខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ © សហការី
ចំណែកកញ្ញា មាន សូនីតាដែលមានរហ័សនាមជារាជនីក្រមាខ្មែរបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង។ រំភើបដោយសារកន្លងមក កញ្ញាបានខិតខំលើកស្ទួយក្រមាខ្មែរនៅគ្រប់កម្មវិធីទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ កញ្ញា មាន សូនីតាបានអះអាងបន្ថែមថា កញ្ញាមានគម្រោងអភិវឌ្ឍន៍ក្រមាខ្មែរជាច្រើនបន្ដទៀត ដើម្បីឱ្យមានអ្នកស្គាល់កាន់តែច្បាស់ពីក្រមាដែលជាអត្ដសញ្ញាណរបស់ខ្មែរ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com