banner1
លោក ហ៊ុន ម៉ាណែត អះអាងធានាតម្លៃគ្រាប់ស្វាយចន្ទីដល់ប្រជាពលរដ្ឋ

 3-កុម្ភៈ-2025

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីការធានារកទីផ្សារក្នុងការលក់គ្រាប់ស្វាយចន្ទីរបស់ប្រជាសហគមន៍ ខណៈលោកចុះជួបជាមួយប្រជាសហគមន៍កសិកម្មទំនើបប្រាសាទសំបូរ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៣១ មករា។ បើតាមប្រមុខ​រដ្ឋាភិបាល ​ខេត្តកំពង់ធំគឺជាខេត្តអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ។

បើតាមខ្លឹមសារលើទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១​ មករា ឆ្នាំ២០២៥នេះ លោកបានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយពលរដ្ឋ នៅក្នុងសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ក្នុងខេត្តកំពង់ធំ ដែលផ្តោតលើការដំាដំណាំស្វាយចន្ទី។ នៅក្នុងវីដេអូឃ្លីបប្រមាណជាង២៣នាទី លោកនាយករដ្ឋមន្រ្តីបានសួរនាំពីសមទ្ធិផលដំណាំស្វាយចន្ទី និងផលចំណេញផ្សេងរបស់ប្រជាសហគមន៍ ក្រោយពេលពួកគេបានចូលជាសមាជិកក្នុងសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង។

ទន្ទឹមគ្នានឹងការចុះសំណេះសំណាលជាមួយពលរដ្ឋនោះ លោក ហ៊ុន ម៉ាណែត ក៏បានធានាក្នុងការស្វែងទីផ្សារ និងតម្លៃលក់គ្រាប់ស្វាយចន្ទីសមរម្យផងដែរ។ ជាមួយគ្នានោះ លោកនាយក​រដ្ឋមន្ត្រីបញ្ជាក់ថា ​ខេត្តកំពង់ធំគឺជាខេត្តអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ ដោយបានធានាដល់ស្ថេរភាពតម្លៃដល់ពលរដ្ឋដែលដាំស្វាយចន្ទីក្នុងខេត្តកំពង់ធំ។ គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួន ៦៤៤ហិកតា។ ចំពោះទិន្នផលវិញ សហគម៍រំពឹងទទួលបានបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន នៅក្នុងឆ្នាំនេះ។

គូរជម្រាបថា បច្ចុប្បន្ននេះកម្ពុជាមានផ្ទៃដីដាំដុះ និងផ្តល់ផលស្វាយចន្ទីជាង៥៨ម៉ឺនហិកតា ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះទំហំ១៤០ ០០០ ហិកតា ខេត្តរតនគិរីមានទំហំ ១០ ៤០០០ហិកតា និងខេត្តក្រចេះមានទំហំ១០ ២០០០ហិកតា។ បើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ១ ១០០លានដុល្លារអាមេរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេស វៀតណាម។ ចំនួននេះមានការកើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈបច្ចុប្បន្ន គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាកំពុងមានតម្រូវការ ហើយទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 135
ឯកសារពិគ្រោះ : 444
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា